TELNET ផ្តល់ជូននូវដំណោះស្រាយអ៊ីនធឺណិតខ្សែកាបអុបទិកដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្ត សម្រាប់អតិថិជនលំនៅឋាន ខុនដូ/បុរី អាជីវកម្មធុនតូចនិងមធ្យម (SMEs) ក្រុមហ៊ុនអាជីវកម្ម សហគ្រាស និងស្ថាប័នរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។ ផ្លាស់ប្តូរការប្រតិបត្តិការអាជីវកម្មរបស់អ្នកជាមួយនឹងអ៊ីនធឺណិត និងដំណោះស្រាយការភ្ជាប់ទំនាក់ទំនងឌីជីថលបែបបច្ចេកវិទ្យាច្នៃប្រឌិត
យើងជាអង្គភាពទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន (ICT) ដែលផ្តល់ជូននូវការភ្ជាប់អ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សេវាកម្មទិន្នន័យ និងដំណោះស្រាយបច្ចេកវិទ្យា។ ប្រតិបត្តិការរបស់យើងគ្របដណ្តប់លើបណ្តាញ FTTH និង OLT សេវាអ៊ីនធឺណិត ការភ្ជាប់បណ្តាញ ហេដ្ឋារចនាសម្ព័ន្ធ Data & IDC និងគម្រោង ICT។ យើងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន និងអាចពង្រីកបាន ដែលគាំទ្រដោយវិស្វកម្មជំនាញ ការគ្រប់គ្រងបណ្តាញ និងដំណើរការប្រតិបត្តិការច្បាស់លាស់។ វិធីសាស្ត្ររបស់យើងគឺផ្អែកលើភាពបន្តនៃសេវាកម្ម បទដ្ឋានបច្ចេកទេស ភាពជឿជាក់នៃហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយអតិថិជន អាជីវកម្ម និងដៃគូបច្ចេកវិទ្យា។ តាមរយៈការអភិវឌ្ឍសមត្ថភាពបណ្តាញ និងធនធានបច្ចេកទេសរបស់យើងជាបន្តបន្ទាប់ យើងមានគោលបំណងចូលរួមចំណែកក្នុងជឿនលឿននៃទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា ព្រមទាំងគាំទ្រដល់ការកើនឡើងជាបន្តបន្ទាប់នៃសហគមន៍ និងអង្គភាពដែលបានភ្ជាប់ទំនាក់ទំនង។
គោលការណ៍ទូទាត់ប្រាក់ដែលប្រកាសប្រើប្រាស់ដោយ ក្រុមហ៊ុន ធេលណេត ខូ អិលធីឌី គឺគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ដោយសារយើងយល់ច្បាស់ថាអតិថិជនផ្សេងៗគ្នាចូលចិត្តជម្រើសទូទាត់ប្រាក់ខុសៗគ្នាទៅតាមភាពងាយស្រួលរៀងៗខ្លួន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងនឹងធានាថាយើងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
ជ្រើសរើសរយៈពេលទូទាត់ប្រាក់ដែលសមស្របតាមអាជីវកម្មរបស់អ្នក
ជ្រើសរើសវដ្តនៃការចេញវិក្កយបត្រដែលត្រូវគ្នានឹងលំហូរសាច់ប្រាក់របស់អ្នក។ រាល់រយៈពេលទូទាត់នីមួយៗត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល ច្បាស់លាស់ និងគ្មានការព្រួយបារម្ភ។
ជាវិធីងាយស្រួលបំផុតដើម្បីបន្តការភ្ជាប់អ៊ីនធឺណិត។ បង់ប្រាក់ម្ដងក្នុងមួយខែដោយគ្មានកាតព្វកិច្ចរយៈពេលវែង សមស្របបំផុតប្រសិនបើអ្នកចង់រក្សាថវិកាឱ្យមានភាពបត់បែន។
ជម្រើសដ៏សមស្របសម្រាប់អតិថិជនដែលចង់កាត់បន្ថយចំនួនដងនៃការទូទាត់ ខណៈពេលដែលនៅតែរក្សារយៈពេលបង់ប្រាក់ខ្លី។
A convenient option for customers who want fewer payments while enjoying a longer commitment period.
ជម្រើសដែលចំណេញបំផុតរបស់យើង។ បង់ប្រាក់តែម្ដង និងរីករាយជាមួយសេវាកម្មដោយគ្មានការកាត់ផ្តាច់ពេញមួយឆ្នាំ ជាមួយនឹងការសន្សំសំចៃច្រើនបំផុត និងកាត់បន្ថយរដ្ឋបាលស្មុគស្មាញ។
បង្កើតកាលវិភាគនៃការទូទាត់ប្រាក់ជុំវិញអាជីវកម្មរបស់អ្នក។ ជ្រើសរើសចំនួនខែ និងកាលបរិច្ឆេទទូទាត់ប្រាក់ដែលស័ក្តិសមបំផុតសម្រាប់អ្នក។
ចំណាយដើមទុនទាប
បង់ប្រាក់ត្រឹមតែមួយខែជាមុន ដែលរក្សាសាច់ប្រាក់របស់អ្នកសម្រាប់តម្រូវការផ្សេងៗទៀត។
គ្មានកាតព្វកិច្ចរយៈពេលវែង
អាចផ្លាស់ប្តូរ ឬផ្អាកសេវាកម្មរបស់អ្នកបាននៅចុងខែនីមួយៗ។
ងាយស្រួលគ្រប់គ្រងថវិកា
ការទូទាត់ទៀងទាត់ចំនួនតិចតួច ដែលងាយស្រួលក្នុងការរៀបចំផែនការជារៀងរាល់ខែ។
ចំណេញប្រាក់ជាមួយរយៈពេលខ្លី
ទទួលបានការបញ្ចុះតម្លៃប្រៀបធៀបទៅនឹងការបង់ប្រាក់ជារៀងរាល់ខែ។
កាត់បន្ថយចំនួនដងនៃការទូទាត់
ទូទាត់ត្រឹមតែ ៤ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដូច្នេះកាត់បន្ថយហានិភ័យនៃការភ្លេចកាលបរិច្ឆេទបង់ប្រាក់។
ស្របតាមត្រីមាសអាជីវកម្ម
ត្រូវគ្នានឹងវិធីសាស្ត្រដែលក្រុមហ៊ុនភាគច្រើនរៀបចំផែនការ និងរាយការណ៍ចំណាយរបស់ពួកគេ។
Save with a longer commitment
Enjoy a discount compared with paying month by month.
Fewer payments to remember
Only two payments a year, making it easier to manage your payment schedule.
Better payment planning
Paying every six months makes it easier to plan and manage your budget.
ការសន្សំសំចៃច្រើនបំផុត
ទទួលបានតម្លៃល្អបំផុត រួមទាំងការប្រើប្រាស់ហ្វ្រីបន្ថែមខែ នៅពេលអ្នកបង់ប្រាក់ពេញមួយឆ្នាំ។
ទូទាត់ ១ ដង វិក្កយបត្រ ១
កាត់បន្ថយការងាររដ្ឋបាល និងសម្រួលដល់ការធ្វើបញ្ជីគណនេយ្យសម្រាប់ពេញមួយឆ្នាំ។
សេវាកម្មរលូនឥតកាត់ផ្តាច់
គ្មានហានិភ័យនៃការផ្អាកសេវាកម្មដោយសារការបង់ប្រាក់យឺតយ៉ាវ ឬភ្លេចបង់ប្រាក់ប្រចាំខែឡើយ។
ជ្រើសរើសរយៈពេលដោយខ្លួនឯង
បង់ប្រាក់មុន ៣, ៦, ១២ ឬ ១៨ ខែ ដែលសមស្របទៅនឹងថវិការបស់អ្នក។
ជ្រើសរើសកាលបរិច្ឆេទទូទាត់ប្រាក់
កំណត់ការកាត់ប្រាក់ស្វ័យប្រវត្តិ ឬការរំលឹកនៅថ្ងៃនៃខែដែលត្រូវគ្នានឹងលំហូរសាច់ប្រាក់របស់អ្នក។
ផ្លាស់ប្តូរកាលវិភាគដោយគ្មានការពិន័យ
កែសម្រួលផែនការទូទាត់ប្រាក់របស់អ្នកបានគ្រប់ពេល នៅពេលដែលតម្រូវការអាជីវកម្មរបស់អ្នកមានការផ្លាស់ប្តូរ។
ក្រុមការលក់របស់យើងនឹងចែករំលែកដំណោះស្រាយដែលត្រូវគ្នានឹងតម្រូវការអាជីវកម្មរបស់អ្នក ក្នុងរយៈពេល ២៤ ម៉ោង។